Serey is utilizing Blockchain technology

តើមានអ្វីកើតឡើងចំពោះរាងកាយរបស់អ្នកនៅពេលអ្នកឈប់ហូបជាតិស្ករ



១. អ្នកនឹងលែងសូវឃ្លានផ្អែម (Lose Cravings for Sugar) នៅពេលអ្នកញ៉ាំជាតិស្ករ កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកនឹងឡើងខ្ពស់ភ្លាមៗ ហើយបន្ទាប់មកក៏ធ្លាក់ចុះមកវិញយ៉ាងលឿន ដែលវានាំឱ្យអ្នកកាន់តែឃ្លានរបស់ផ្អែមថែមទៀត។ នៅពេលអ្នកផ្ដាច់ជាតិស្ករ រាងកាយរបស់អ្នកនឹងបញ្ឈប់វដ្តនេះ ហើយចំណង់ញ៉ាំបង្អែមរបស់អ្នកនឹងថយចុះតាមបែបធម្មជាតិ។


២. មានអារម្មណ៍ថាឆាប់ឆ្អែត ឬមិនសូវឃ្លាន (Feel Less Hungry) ជាតិស្ករធ្វើឱ្យអ្នកមានអារម្មណ៍ថាឃ្លានរហូត ដោយសារវាធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមមិនស្ថិតស្ថេរ។ ការឈប់ញ៉ាំវាជួយឱ្យកោសិការាងកាយទទួលបានថាមពលត្រឹមត្រូវ និងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ។


៣. កាត់បន្ថយការអស់កម្លាំង (Less Fatigue) មនុស្សជាច្រើនមានអារម្មណ៍ថាអស់កម្លាំង ឬងងុយដេកក្រោយពេលបាយ ដោយសារការឡើងចុះនៃជាតិស្ករ។ បើគ្មានជាតិស្ករទេ ថាមពលរបស់អ្នកនឹងមានស្ថេរភាព ហើយអ្នកនឹងមានអារម្មណ៍ថាស្វាង និងមានស្មារតីរឹងប៉ឹង។


៤. បាត់បង់ជាតិទឹកដែលលើស និងជាតិខ្លាញ់ (Lose Excess Water and Fat) ក្នុងសប្តាហ៍ដំបូង រាងកាយរបស់អ្នកនឹងបញ្ចេញជាតិទឹកដែលលើសចេញមក។ បន្ទាប់មក ជាតិខ្លាញ់នឹងចាប់ផ្តើមថយចុះ ខណៈដែលរាងកាយរបស់អ្នកប្តូរមកដុតបំផ្លាញជាតិខ្លាញ់ដើម្បីបង្កើតថាមពលវិញ។ អ្នកអាចនឹងកត់សម្គាល់ឃើញថាសម្លៀកបំពាក់របស់អ្នករលុងជាងមុន ជាពិសេសនៅត្រង់រង្វង់ចង្កេះ។


៥. ធ្វើឱ្យអារម្មណ៍ល្អ និងមានការផ្ដោតអារម្មណ៍បានប្រសើរ (Better Mood and Focus) ការឈប់ញ៉ាំជាតិស្ករជួយកាត់បន្ថយភាពមួរម៉ៅ និងស្រ្តេស។ វាក៏ជួយបង្កើនសមត្ថភាពផ្ដោតអារម្មណ៍ ជួយឱ្យអ្នកធ្វើការងារបានយកចិត្តទុកដាក់ជាងមុន។


៦. ស្បែកមានសុខភាពល្អ (Healthier Skin) ជាតិស្ករតិច មានន័យថាអាំងស៊ុយលីន និងអ័រម៉ូនមានតុល្យភាព ដែលអាចជួយកាត់បន្ថយមុន និងធ្វើឱ្យស្បែករបស់អ្នកភ្លឺថ្លាបែបធម្មជាតិ។


៧. កាត់បន្ថយការឈឺចុកចាប់តាមសន្លាក់ (Less Stiffness and Pain) ជាតិស្ករជាមូលហេតុបង្កឱ្យមានការរលាក ដែលអាចនាំឱ្យឈឺសន្លាក់ និងតឹងសាច់ដុំ។ ការឈប់ញ៉ាំស្ករជួយកាត់បន្ថយការរលាក ធ្វើឱ្យអ្នកមានអារម្មណ៍ថាធូរស្រាល និងមានភាពរហ័សរហួន។

ផ្តល់អត្ថប្រយោជន៍ផ្សេងទៀតក្នុងរយៈពេលវែង

  • ការប្រើប្រាស់ថាមពល៖ រាងកាយបង្កើតអង់ស៊ីមដើម្បីប្រើប្រាស់ជាតិខ្លាញ់ធ្វើជាថាមពលយ៉ាងមានប្រសិទ្ធភាព។
  • សុខភាពបេះដូង៖ ការរលាកសរសៃឈាមថយចុះ កាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។
  • សុខភាពខួរក្បាល៖ ជួយដល់ការលូតលាស់កោសិកាខួរក្បាលតាមរយៈការប្រើប្រាស់ថាមពលពីជាតិខ្លាញ់។
  • សុខភាពថ្លើម៖ ថ្លើមចាប់ផ្តើមសម្អាតជាតិខ្លាញ់ដែលកកកុញ ធ្វើឱ្យថ្លើមមានសុខភាពល្អ។
  • សុខភាពតម្រងនោម៖ មុខងារតម្រងនោមមានភាពប្រសើរឡើង កាត់បន្ថយហានិភ័យផ្សេងៗ។

ការផ្ដាច់ជាតិស្ករអាចនឹងពិបាកនៅពេលដំបូង ប៉ុន្តែលទ្ធផលដែលទទួលបានគឺពិតជាមានតម្លៃណាស់។ ចាប់ពីការមានថាមពលខ្លាំង ស្បែកស្អាត រហូតដល់ការកាត់បន្ថយការរលាក រាងកាយរបស់អ្នកនឹងអរគុណអ្នកចំពោះការសម្រេចចិត្តនេះ។ សូម្បីតែការផ្ដាច់ក្នុងរយៈពេលខ្លី ក៏អាចបង្កើតការផ្លាស់ប្តូរដែលអ្នកមើលឃើញច្បាស់ដែរ។

What Happens to Your Body When You Quit Sugar

1. You Lose Cravings for Sugar

When you eat sugar, your blood sugar spikes and then crashes, triggering cravings. By eliminating sugar, your body stops this rollercoaster, and your appetite for sweets naturally decreases.


2. You Feel Less Hungry

Sugar keeps you hungry by destabilizing blood sugar levels. Giving it up helps your cells get proper fuel, making you feel satisfied longer.


3. Less Fatigue

Many people feel tired after meals because of sugar spikes. Without sugar, energy levels stabilize, and you’ll feel more awake and alert.


4. Lose Excess Water and Fat

In the first week, your body sheds water weight. Soon after, fat starts to decrease as your body transitions to burning fat for energy. You might even notice your clothes fitting looser, especially around the midsection.


5. Better Mood and Focus

Quitting sugar reduces irritability and stress. It also improves concentration, helping you stay focused and attentive.


6. Healthier Skin

Less sugar means lower insulin and hormone imbalances, which can reduce acne and give your skin a natural glow.


7. Less Stiffness and Pain

Sugar contributes to inflammation, which can cause joint pain and stiffness. Eliminating it lowers inflammation, making you feel more comfortable and mobile.

Other Long-Term Benefits

  • Energy Consumption: The body produces enzymes to use fat as energy efficiently.
  • Heart Health: Inflammation of the blood vessels decreases, reducing the risk of heart disease and stroke.
  • Brain Health: Supports the growth of brain cells by using energy derived from fat.
  • Liver Health: The liver begins to clear out accumulated fat, making the liver healthier.
  • Kidney Health: Kidney function improves, reducing various health risks.

Quitting sugar may seem difficult at first, but the benefits are worth it. From more energy and focus to better skin and reduced inflammation, your body will thank you. Even a short sugar free period can make a noticeable difference.

3854.485 SRY$0.00
Serey Health

Comments