ការឆ្លងមេរោគនីប៉ាហ៍ គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយដែលឆ្លងពីសត្វមកមនុស្ស។ វាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគ ឬការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកជំងឺផងដែរ។ វីរុសនេះមានប្រភពចម្បងចេញពីសត្វប្រចៀវ និងសត្វជ្រូក។
មេរោគនីប៉ាហ៍ ត្រូវបានរកឃើញដំបូងក្នុងឆ្នាំ ១៩៩៨-១៩៩៩ ក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដែលនៅពេលនោះមនុស្សបានឆ្លងតាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយសត្វជ្រូក។ ការផ្ទុះឡើងនៅពេលក្រោយៗទៀតក្នុងប្រទេសបង់ក្លាដែស និងឥណ្ឌា បានបង្ហាញថា វីរុសនេះក៏អាចឆ្លងពីមនុស្សទៅមនុស្ស និងបង្កឱ្យមានបញ្ហាផ្លូវដង្ហើមផងដែរ។
របៀបនៃការរីករាលដាលនៃមេរោគ
មេរោគនីប៉ាហ៍អាចរីករាលដាលតាមរយៈ៖
- ការប៉ះពាល់ផ្ទាល់ជាមួយសត្វប្រចៀវ ឬសត្វជ្រូកដែលមានមេរោគ។
- ការបរិភោគអាហារដែលប្រឡាក់មេរោគពីសត្វប្រចៀវ ដូចជាទឹកត្នោតស្រស់ ឬផ្លែឈើដែលជ្រុះ។
- ការប៉ះពាល់ជិតស្និទ្ធជាមួយសារធាតុរាវពីរាងកាយរបស់អ្នកឆ្លងជំងឺ។
- រយៈពេលសម្ងំនៃរោគ៖ ជាធម្មតាមានរយៈពេលពី ៤ ទៅ ១៤ ថ្ងៃ ប៉ុន្តែវាអាចអូសបន្លាយរហូតដល់ ៤៥ ថ្ងៃ។
រោគសញ្ញា
រោគសញ្ញាដំបូងមានលក្ខណៈស្រដៀងនឹងការឆ្លងមេរោគដទៃទៀត ដែលរួមមាន៖
- គ្រុនក្តៅ, ឈឺក្បាល, ឈឺសាច់ដុំ, ក្អួត និងឈឺក។
- វិលមុខ, វង្វេងវង្វាន់, ប្រកាច់ ឬសន្លប់ (ការឆ្លងមេរោគទៅខួរក្បាល)។
- បញ្ហាផ្លូវដង្ហើម ឬរលាកសួតធ្ងន់ធ្ងរ។
- ជំងឺនេះមានគ្រោះថ្នាក់ខ្លាំងណាស់ ដោយមានអត្រាស្លាប់ពី ៤០% ទៅ ៧៥% ក្នុងការផ្ទុះឡើងកាលពីពេលកន្លងទៅ។
កត្តាហានិភ័យ
អ្នកស្ថិតក្នុងហានិភ័យខ្ពស់ ប្រសិនបើអ្នក៖
- ធ្វើដំណើរទៅកាន់តំបន់ដែលមានការផ្ទុះមេរោគនីប៉ាហ៍។
- មានការប៉ះពាល់ជាមួយសត្វប្រចៀវ សត្វជ្រូក ឬអ្នកឆ្លងជំងឺ។
- បរិភោគទឹកត្នោតស្រស់ ឬអាហារដែលប្រឡាក់មេរោគពីសត្វប្រចៀវ។
ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាល
- ការធ្វើរោគវិនិច្ឆ័យ៖ ធ្វើឡើងតាមរយៈការធ្វើតេស្ត PCR លើសំណាកឈាម។
- ការព្យាបាល៖ មិនទាន់មានថ្នាំព្យាបាលជាក់លាក់នៅឡើយទេ។ ការព្យាបាលគឺផ្តោតលើការថែទាំតាមរោគសញ្ញា។
- ថ្នាំ Ribavirin ត្រូវបានយកមកប្រើប្រាស់ខ្លះៗ ប៉ុន្តែប្រសិទ្ធភាពរបស់វាមិនទាន់ត្រូវបានបញ្ជាក់ច្បាស់លាស់នៅឡើយទេ។
- វ៉ាក់សាំង៖ បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងការពារនៅឡើយទេ។
គន្លឹះបង្ការសម្រាប់អ្នកធ្វើដំណើរ
- លាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក។
- ជៀសវាងការប៉ះពាល់សត្វប្រចៀវ សត្វជ្រូក និងអាហារដែលប្រឡាក់មេរោគពីសត្វប្រចៀវ។
- កុំបរិភោគទឹកត្នោតស្រស់។
- ជៀសវាងការប៉ះពាល់ជាមួយអ្នកជំងឺ។
- ស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ប្រសិនបើមានរោគសញ្ញាបន្ទាប់ពីត្រឡប់ពីធ្វើដំណើរ។
ការគ្រប់គ្រងការឆ្លងមេរោគ
អ្នកជំងឺគួរតែត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក្នុងមន្ទីរពេទ្យ ហើយបុគ្គលិកសុខាភិបាលត្រូវប្រើប្រាស់ឧបករណ៍ការពារខ្លួនឱ្យបានពេញលេញ។ រាល់កាកសំណល់ សម្លៀកបំពាក់ និងបន្ទប់ស្នាក់នៅ ត្រូវតែចាត់ទុកថាជាប្រភពចម្លងរោគ និងត្រូវធ្វើមេរោគឱ្យបានត្រឹមត្រូវ។ ការប្រុងប្រយ័ត្នពិសេសគឺចាំបាច់បំផុត នៅពេលប៉ះពាល់សពអ្នកជំងឺ។
Nipah Virus Infection
Nipah virus infection is a serious disease that spreads from animals to humans. It can also spread through contaminated food or close contact with infected people. The virus is mainly linked to bats and pigs.
The Nipah virus was first discovered in 1998–1999 in Malaysia and Singapore, where people became infected after close contact with pigs. Later outbreaks in Bangladesh and India showed that the virus could also spread between people and often caused breathing problems.
How the Virus Spreads
Nipah virus can spread through:
- Direct contact with infected bats or pigs
- Eating food contaminated by bats, such as raw date palm sap or fallen fruit
- Close contact with an infected person’s body fluids
The incubation period is usually 4–14 days, but it can be as long as 45 days.
Symptoms
Early symptoms are similar to other infections and may include:
- Fever, headache, muscle pain, vomiting, and sore throat
- Dizziness, confusion, seizures, or coma (brain infection)
- Breathing problems or severe pneumonia
The disease is very dangerous, with a death rate of 40–75% in past outbreaks.
Risk Factors
You are at higher risk if you:
- Travel to areas with Nipah outbreaks
- Have contact with bats, pigs, or infected people
- Consume raw date palm sap or bat-contaminated food
Diagnosis and Treatment
- Diagnosis is done using PCR tests on blood samples.
- There is no specific cure. Treatment focuses on supportive care.
- Ribavirin has been used, but its effectiveness is not proven.
- There is no vaccine currently available.
Prevention Tips for Travelers
- Wash hands often with soap and water
- Avoid bats, pigs, and bat-contaminated food
- Do not drink raw date palm sap
- Avoid contact with sick people
- Seek medical help immediately if symptoms appear after travel
Infection Control
Patients should be isolated in hospitals, and healthcare workers must use full protective equipment. All waste, laundry, and rooms must be treated as infectious and disinfected properly. Special care is required when handling deceased patients.



Comments